រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន អញ្ជើញ ធ្វើ ទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ នៅ ការដ្ឋាន អគារសាលាវិជ្ជាជីវៈទេសចរណ៍ និងសំណេះ សំណាល ជាមួយបុគ្គលិក កម្មករ កម្មការនីរបស់ក្រុមហ៊ុន សាង សង់ សរុប ២៥០នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងមូលធន មនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកប ដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យ ទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនូវគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD plus 3Ds) ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាស្នូលមួយ និងត្រូវ ការរៀបចំយន្តការអនុវត្តឱ្យបានល្អ ដើម្បីធានា ប្រសិទ្ធភាព ក្នុងការបណ្តុះបណ្តាល។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសាលាវិជ្ជាជីវៈទេសចរណ៍ ទាំងនៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏ចាំបាច់ថ្មីមួយបន្ថែមទៀត ក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលនឹងផ្តល់ឱកាសឱ្យសិស្ស និសិ្សត យុវជន អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ និងអ្នកដែលមកពីគ្រួសារខ្សត់ខ្សោយ និងងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានការបណ្តុះ បណ្តាល តាមស្តង់ដាជាតិ និងអាស៊ាន ឱ្យទទួលបានជំនាញ ពិតប្រាកដ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងចូលរួម អភិវឌ្ឍន៍ វិស័យទេសចរណ៍ កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វឌ្ឍនភាពនៃគម្រោង តាមផែនការគ្រោងទុក និងបានស្នើឱ្យបន្តជំរុញបញ្ចប់ការសាងសង់អគារសាលាទាំងពីរទីតាំង ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ ដើម្បីចូលរួមបណ្តុះបណ្តាល បង្កើនកម្លាំងពលកម្មជំនាញក្នុងវិស័យ ទេសចរណ៍ ទាំងបរិមាណ និងគុណភាព សំដៅសម្រេចបានគោលដៅយុទ្ធសាស្ត្រក្នុងការ បណ្តុះបណ្តាលរបស់ក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ឱ្យសម្រេចបានជោគជ័យ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner