អ៊ីស្រាអែលគ្រោងរៀបចំតំបន់ហ្គាហ្សាសាឡើងវិញ ជាតំបន់គ្មានយោធានៅក្រោយសង្គ្រាម (Video Inside)
អត្ថបទដោយ៖
Apsara Net
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែលកំពុងឡោមព័ទ្ធ និង “ប្រតិបត្តិការនៅខាងក្នុង” ទីក្រុង Gaza។ អ៊ីស្រាអែល គ្រោងនឹងធ្វើការទទួល “ការទទួលខុសត្រូវផ្នែកសន្តិសុខទាំងមូល” សម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាមនេះ។ រដ្ឋបាលអាមេរិក បានប្រញាប់បង្ហាញជំហររបស់ខ្លួន ដោយនិយាយថា គេប្រឆាំងនឹងការកាន់កាប់តំបន់ហ្គាហ្សាឡើងវិញ ដោយយោធាអ៊ីស្រាអែលនៅពេលដែលជម្លោះបានបញ្ចប់។ សហរដ្ឋអាមេរិកបាននិយាយថា តំបន់ហ្គាហ្សាត្រូវរក្សាជាតំបន់រស់នៅរបស់ប្រជាជនប៉ាឡេស្ទីន។ មន្ត្រីអ៊ីស្រាអែលប្រញាប់បកស្រាយបញ្ជាក់វិញថា “ការទទួលខុសត្រូវផ្នែកសន្តិសុខទាំងមូល” សម្រាប់តំបន់ហ្គាហ្សាដោយអ៊ីស្រាអែលនៅក្រោយសង្គ្រាមនោះ មិនមែនមានន័យថាអ៊ីស្រាអែល នឹងគ្រប់គ្រង ឬចូលកាន់កាប់សាឡើងវិញ ក្នុងតំបន់ហ្គាហ្សានោះឡើយ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហានេះ