១០ខែនាំចេញស្រូវ និងអង្ករបានថវិកាជិត ១,៣០០លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជារកបានចំណូលជិត ១ពាន់៣០០លានដុល្លារ ពីការនាំចេញអង្ករនិងស្រូវ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២៣បារយៈពេល១០ខែកន្លងមកនេះ កម្ពុជាបាននាំចេញអង្ករជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង៣លានតោន ដែលគិតជាទឹកប្រាក់ចំនួន៨៦២លានដុល្លារ។
ការនាំចេញស្រូវអង្កររបស់កម្ពុជា បានធ្វើទៅកាន់ប្រទេសចិន, ក្រុងហុងកុង, ប្រទេសចំនួន ២៦នៅទ្វីបអឺរ៉ុប, ប្រទេសក្នុងអាស៊ានចំនួន៦, និងប្រទេស២៥ផ្សេងទៀត ដែលស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិកផងដែរ។