ក្រសួងអប់រំ ប្រគល់កិច្ចការបេក្ខជនប្រឡងបាក់ឌុប តាមមណ្ឌលកំណែទាំង១០ នៅថ្ងៃទី០៩ ខែ វិច្ឆិកា

ភ្នំពេញ៖ គណ:កម្មការអប្បមាទទូទាំងប្រទេស ប្រគល់ កិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីដឹកទៅកាន់មណ្ឌលកំណែទាំង១០ និងចាប់ផ្ដើមការងារ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់ជាបន្តទៀត។

ដោយឡែកនៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃដំណើរការ សំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីធ្វើការបូកសរុបរបាយ ការណ៍ ស្ដីពីដំណើរការសំណេរដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក។

កិច្ចប្រជុំនេះដែរបានចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តី ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំងអំពេីពុករលួយ។

គួរបញ្ជាក់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner