សម្តេចធិបតីហ៊ុន ម៉ាណែត ប្តេជ្ញាកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ភ្នំពេញ៖ ក្នុងមិទិញ នៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង ខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ នា ថ្ងៃព្រហស្បតិ៍ ១១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោយមានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើង ទាំងអស់គ្នាមានទំនុកចិត្តរឹងមាំ និងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឲ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាព ក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិ ខ្មែរឲ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួន ដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយនេះហើយប្ដេជ្ញាសម្រេចចិត្តឲ្យបាននូវគោលដៅជាចម្បងនាយយុទ្ធសាស្ត្ររួមមាន៖
១.ការពារសន្តិភាពការពារឯករាជ្យអធិបតេយ្យ បូណភាពទឹកដីនិងរាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ទិតថេរ។
២.កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿននិងរឹងមាំដោយផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ប្រជាជនមានជីវ ភាពសំបូរសប្បាយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិ យសសេចក្តីថ្លៃថ្នូរ និង មានការគោរពសិទ្ធិមនុស្ស ។
៣.កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ណ្ណប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលធានាផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះ ហានិភ័យសេដ្ឋកិច្ច ហានិភ័ យសុខភាពសាធារណៈ និង ភាពងាយរងគ្រោះផ្សេងៗ ។
៤.ជំរុញការអភិវឌ្ឍន៍កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឲ្យបានជាអតិបរមា។
៥.បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់,កសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសទាំងអស់លើសាកលលោកនិងចូលរួមយ៉ាងសកម្មចំពោះបុព្ធហេតុសន្តិភាព ស្ថេរភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

