ក្រសួងកសិកម្ម និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ រួមគ្នា បង្កើតកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App)

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពីវឌ្ឍនភាពនៃការរៀបចំ USER REQUIREMENT សម្រាប់បញ្ចូលក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App) ជាមួយក្រុមការងារនៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់ក្រុមការងារឌីជីថល នៃក្រសួងកសិកម្ម សហសការគ្នាជាមួយក្រុមការងារនៃក្រសួងប្រៃសណីយ៍ឱ្យបានជិតស្និទ្ធ និងល្អប្រសើរ ដើម្បីធានាថា កម្មវិធីទូរសព្ទដៃកសិកម្មឌីជីថលដែលកំពុងផលិតនេះ បម្រើដល់សេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបញ្ជូន ក៏ដូចជាការចែករំលែកព័ត៌មានដល់កសិករ អំពីបច្ចេកទេសកសិកម្ម ទីផ្សារ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យកសិកម្ម។

ក្រៅពីនេះ កិច្ចប្រជុំក៏បានពិនិត្យលើការតភ្ជាប់បណ្តាញ Internet ការវាយតម្លៃលើកម្រិតសុវត្ថិភាពនៃ Website ការដាក់ QR Code លើសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាទាំង ៣ និង Agri Digital App ផងដែរ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner