ការវាយប្រហារថ្ងៃទី៧ តុលា ៖ អ៊ីស្រាអែលបន្ថយតួលេខអ្នកស្លាប់ ពី១៤០០នាក់មកនៅត្រឹម ១២០០នាក់វិញ

ហ្ស៊េរុយសាឡិម៖ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ បានទម្លាក់តួលេខអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ ភាគខាងត្បូងរបស់ខ្លួន ពី១៤០០នាក់ មកនៅត្រឹម ១២០០នាក់វិញ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បានបញ្ជាក់ទៀតថា ការទម្លាក់តួលេខ អ្នកស្លាប់ខាងលើ គឺជាការធ្វើបច្ចុប្បន្នភាពនៃការវាយតម្លៃលើចំនួនអ្នកស្លាប់ដែល ក្នុងនោះ មានទាំងពលករបរទេស និងជនជាតិបរទេស ដទៃទៀត ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពីហេតុផលនាំឱ្យមានការកែតម្រូវតួលេខអ្នកស្លាប់ឡើយ ប៉ុន្តែគ្រាន់តែអះអាង នេះមិនមែនជាតួលេខអ្នកស្លាប់ចុងក្រោយនោះទេ ពោលអាចនឹងមានការប្រែប្រួលនៅពេលសាកសពទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ។

ស្របពេលដែលអ៊ីស្រាអែលទម្លាក់តួលេខអ្នកស្លាប់ នៅឯហ្គាហ្សា ឯណោះវិញ មនុស្សស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កើនដល់ ១១០០០នាក់ហើយ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ យោងតាមប្រភពពីក្រសួងសុខាភិបាលនៅហ្គាហ្សា ដែលគ្រប់គ្រងដោយពួកហាម៉ាស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner