យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ៦០ម៉ឺនគ្រាប់ ត្រូវបានបោសសម្អាតនៅក្នុងខេត្តភាគខាងជើងនៃប្រទេសឡាវ

វៀងចន្ទន៍៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៥៩៩,៩៩២គ្រាប់ ត្រូវបានបោសសម្អាតដោយគ្មានគ្រោះថ្នាក់ នៅលើផ្ទៃដីជាង ១៨,០០០ហិកតានៅក្នុងខេត្តស៊ីងឃួង ភាគខាងជើងនៃប្រទេសឡាវ ដែលភាគច្រើនជាដីកសិកម្ម និងជាតំបន់ត្រៀមទុកសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។

អភិបាលរងខេត្តស៊ីងឃួង លោក ស៊ីវីឡៃ សឹងឆាលូន និយាយថា ខេត្តរបស់លោក គឺជាខេត្តមួយដែលរងការទម្លាក់គ្រាប់បែកខ្លាំងបំផុត ក្នុងអំឡុងសម័យសង្គ្រាមឥណ្ឌូចិន ឆ្នាំ១៩៦៤-១៩៧៣។

លោក ស៊ីវីឡៃ បន្តថា គ្រឿងផ្ទុះត្រូវបានបោសសម្អាតចេញពីដីស្រែចម្ការ និងតំបន់អភិវឌ្ឍន៍ប្រមាណ ១៨,៨០៥ហិកតា ស្មើនឹង ១.១៥ភាគរយនៃខេត្តទាំងមូល ហើយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៥៩៩,៩៩២គ្រាប់ត្រូវបានបំផ្ទុះចោល។ ទោះបីជាយ៉ាងណា នៅមានគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងតំបន់ជាច្រើនទៀត រួមទាំងនៅលើដីស្រែចម្ការ ដែលបន្តបង្កការគំរាមកំហែងដល់សហគមន៍ក្នុងមូលដ្ឋាន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមឥណ្ឌូចិន គ្រាប់បែកមិនទាន់ផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់ ហើយនៅតែជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រហូតមកទល់ពេលនេះ ករណីផ្ទុះចំនួន ៨លើកបានសម្លាប់មនុស្ស ៥នាក់ ខណៈមនុស្សជាច្រើនទៀតភ័យខ្លាច ក្នុងការធ្វើស្រែចម្ការរបស់ពួកគេ ព្រោះខ្លាចជួបហានិភ័យ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner