ចងក្រងជាសហគមកសិកម្មបែបថ្មី ជាប្រយោជន៍ក្នុងការរកទីផ្សារ និង តម្លៃកសិផល សម្រាប់ប្រជាកសិករ
(ខេត្តបន្ទាយមានជ័យ)៖ ការចងក្រងជាសហគមកសិកម្មបែបថ្មី គឺដើម្បីប្រជាកសិករ ទទួលបានប្រយោជន៍ ក្នុងការរកទីផ្សារ និង មិនព្រួយបារម្មណ៍ពីតម្លៃកសិផល ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ដល់បងប្អូនប្រជាកសិករឲ្យរួមគ្នាបង្កើតជាសហគមកសិកម្មថី្មមួយរក្សាបាននូវតម្លៃ និងទីផ្សារ រួមទាំងទទួលបានបច្ចេកទេសផលិតផងដែរ ។ ហើយពិធីនេះ បានធ្វើឡើង នៅស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោក ឃ្លោក នួយ បញ្ជាក់ថា ការផ្សព្វផ្សាយឲ្យបងប្អូនដែលប្រកបរបរ ធ្វើស្រែ ចំការ ឬ ជាកសិករ ស្ម័គ្រចិត្ត ចូលជាសហគមកសិកម្មបែបថ្មីនេះ សំដៅជួយប្រជាកសិករ ដែលមានថវិកាតិចតួច និង ដីស្រែតិច ឲ្យពួកគេមកចូលជាមួយអ្នកមានទុន មានដីស្រែច្រើន ដើម្បីរួមគ្នាធ្វើកសិកម្មបែបថ្មី ដែលការផលិតចំណាយទុនតិច តែទិន្នផលខ្ពស់ដែលឆ្លើយតបតម្រូវការចាំបាច់ ទីផ្សារលក់កសិផលមានតំលៃសមរម្យទទួលយកបាន ។

គួរបញ្ជាក់ផងដែរ ការផ្សផ្សាយបង្កើតសហគមកសិកម្មបែបថ្មីនេះ ជាទិសដៅ អភិវឌ្ឍវិស័យកសិកម្មផ្ដោតលើការ រក្សាស្ថេរភាពតម្លៃនិងទីផ្សារ នាំចេញកសិផល របស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕
ដោយ ៖ លោក គៀន ច័ន្ទហ៊ីន



