ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីធានាការគ្រប់គ្រង និងការអនុវត្តកម្មវិធី បណ្តុះបណ្តាលថ្នាក់ជាតិ លើ ក្រុមគោល ដៅ១,៥ លាន នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះនា ទីស្តីការ ក្រសួងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការ គ្រប់គ្រងនិងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជា ជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។

ក្រសួងការងារបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាព នូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់ លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលនឹងប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ប្រព្រឹត្ត ទៅ ដោយរលូន និងទទួលបានជោគជ័យតាមផែនការ ដែល បានគ្រោង ទុក។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យ បាននូវបាវចនារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ដែលគ្រប់ភាគី ទទួលដោយក្តីសោមនស្ស ទើបកម្មវិធីនៃការបណ្តុះបណ្តាលនេះទទួល បានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ ទាញនៃកម្មវិធី បណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាមិនអាចកាត់ផ្តាច់បានឡើយ។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ នឹងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហា និភ័យដើម្បី ផ្តល់ឱកាសឱ្យក្រុមគោលដៅមានជំនាញឆាប់រហ័ស និងឆាប់មាន ការងារ សមរម្យក្នុងគោលបំណងលើកកម្ពស់ ជីវភាព គ្រួសារ។

ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានត្រៀម លក្ខណៈសម្បត្តិរួចរាល់ក្នុងការអនុវត្តកម្មវិធីដ៏ពិសិដ្ឋនេះ ដោយក្រសួង បានត្រៀមវិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។
បន្ថែមពីនេះ ក្រសួង បានបើកវគ្គវិក្រឹតការបណ្តុះបណ្តាលគ្រូឧទ្ទេស រួចរា ល់ហើយដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែល ចុះគោលដៅ ខ្លីខ្លឹម និងមាននិយាយជារួម៕ដោយ៖ម៉ាដេប៉ូ
