ស្ថាបនិក Tesla ប្រាប់លោក ហ្សេលេនស្គី ឱ្យឈប់បញ្ជូនយុវជនអ៊ុយក្រែនទៅស្លាប់

កៀវ៖ ម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម X លោក Elon Musk និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែជៀសវាងបញ្ជូនជនជាតិអ៊ុយក្រែនវ័យក្មេង ដែលមិនចាំបាច់ ទៅស្លាប់នៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ត្រូវបានគេសាកសួរថាតើគាត់ជឿថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី គួរតែចរចាស្វែងរកសន្តិភាពជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន ដែរឬទេ?

លោក Musk មិនបានផ្តល់ចម្លើយត្រង់ទេ ប៉ុន្តែបាននិយាយថា លោកគ្រាន់តែចង់ណែនាំថា លោក ហ្សេលេនស្គី មិនគួរបញ្ជូនយុវជនអ៊ុយក្រែនឱ្យទៅស្លាប់នៅក្នុងលេណដ្ឋាន ដោយមិនខ្វល់ថាតើពួកគេចង់ចូលរួមប្រយុទ្ធនឹងលោក ពូទីន ដែរឬអត់។ លោកថា ប្រវត្តិសាស្រ្តនឹងមិនលើកលែងមេដឹកនាំ ដែលលះបង់កងទ័ពរបស់ខ្លួនដែលមិនចាំបាច់ទេ។

ការអត្ថាធិប្បាយបែបនេះរបស់លោក Musk ធ្វើឡើងចំពេលដែលការវាយលុករបស់អ៊ុយក្រែនជួបភាពត្រដាបត្រដួសខ្លាំង ដោយរុស្ស៊ីបានអះអាងថា នាំឱ្យទាហានអ៊ុយក្រែនរាប់ម៉ឺននាក់បានស្លាប់រួចទៅហើយ។

គួរបញ្ជាក់ថា ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី បានចាប់ផ្តើមតាំងពីដើមខែមិថុនា ប៉ុន្តែមិនអាចទទួលបានលទ្ធផលគាប់ប្រសើរណាមួយឡើយ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក សឺហ្គេ ស៊យហ្គូ បានប៉ាន់ប្រមាណថា ការវាយលុកកន្លងមកនេះ ធ្វើឱ្យទាហានអ៊ុយក្រែនបាត់បង់ជីវិតជាង ៩០,០០០នាក់៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner