ផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រប៉ាឡេស្ទីន និងអ៊ីស្រាអែល ក្នុងពិធីបួងសួងនៅអាហ្វ្រិកខាងត្បូង

ខេបថោន៖ ក្រុមបាតុករដែលគាំទ្រប្រជាជនប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្រអ៊ីស្រាអែល នៅក្នុងពិធីបួងសួងសម្រាប់ប្រជាជនអ៊ីស្រាអែលដែលត្រូវបានចាប់ជាចំណាប់ខ្មាំងមួយ ដែលធ្វើឡើងនៅក្នុងរដ្ឋធានីខេបថោន។

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ បាននាំគ្នាបង្កចលាចលនៅក្នុងកម្មវិធី ដោយរារាំង និងបណ្ដេញអ្នកដែលចង់មកចូលរួមកម្មវិធីចេញ។ ក្រុមបាតុករក៏បានហែកបដា ដែលគាំទ្រអ៊ីស្រាអែល ហើយបានប្រមូលផ្ដុំគ្នារាប់ពាន់នាក់ នៅតំបន់នោះ ដើម្បីរារាំងដល់ការប្រារព្ធពិធីបួងសួង។

យ៉ាងណាមិញ គេពុំឃើញមានរបាយការណ៍ពីការស្លាប់ ឬរបួសក្នុងការប៉ះទង្គិចគ្នារវាងបាតុករទាំងពីរក្រុមនេះទេ។ មន្ដ្រីប៉ូលិសបានបាញ់ទឹក និងគ្រាប់បែកសម្លេង ដើម្បីបំបែកក្រុមបាតុករ ក៏ដូចជារៀបរបាំងការពារ ដើម្បីបញ្ជៀសប្រជាជនពីតំបន់ជម្លោះ។

បាតុកម្មគាំទ្រប៉ាឡេស្ទីន និងអ៊ីស្រាអែលត្រូវបានធ្វើឡើងជាច្រើនសប្ដាហ៍មកហើយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។ បាតុករជាច្រើនបានប្រមូលផ្ដុំនៅតាមទីក្រុងធំៗ នៃអាហ្វ្រិកខាងត្បូង ដើម្បីជាសារគាំទ្រមួយទៅកាន់ប្រទេសប៉ាឡេស្ទីន។

ប្រភព៖ AFP ប្រែសម្រួលដោយ: សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner