បេក្ខជនជាងពីរម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា បណ្តា ក្រុម ហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារ ធ្វើពីបេក្ខជនជាង ពីរម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាងបីម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិ ទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ ។
ក្រសួងការងារបានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋម ចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូល រួមទស្សនាតាម គេហទំព័រ Career Fair សរុបជាងពីរម៉ឺននាក់ផងដែរ។
គួររំលឹកថា ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិត ភាពជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូស រំលេចថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំ មក នូវ ឱកាសការងារ ថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែងសម្រាប់អ្នកស្វែងរកការងារធ្វើ។
ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា នេះជាលើកទី១៣ហើយ ដែលទី ភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិង បណ្តុះ បណ្តាល វិជ្ជាជីវៈរៀបចំឡើងចាប់តាំងពី២០១១ដែលពេលនោះ មានត្រឹមតែ ៣០ស្តង់ និងឱកាសការងារត្រឹម ២ ០០០កន្លែងប៉ុណ្ណោះ ហើយប្រៀប ធៀ បពិព័រណ៍ការងារឆ្នាំ២០២៣នេះ ពោលគឺមាន ចំនួន អ្នកចូលរួម និងឱកាសការងារកើនឡើង។ ចំនួនក្រុមហ៊ុន និង ឱកាស ការងារសម្រាប់ឆ្នាំ២០២៣កើនឡើង១០ដងបើប្រៀបធៀបទៅនឹងពិព័រណ៍ឆ្នាំ ២០១១ ។ នេះជាការបង្ហាញពីវឌ្ឍនភាពមួយ ដែលព្រឹត្តិការណ៍ នេះកាន់តែធំ កាន់តែទាក់ទាញ និងមានអ្នកចូល រួមកាន់តែច្រើនស្វែង យល់ និងស្វែង រក ពីឱកាសការងារ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីសារសំខាន់នៃព្រឹត្តិការណ៍នេះថា ពិព័រណ៍នេះនឹងក្លាយជាទីកន្លែងមួយសម្រាប់អ្នកស្វែងរកការងារអាច ជ្រើស រើស ការងារទៅតាមជំនាញតាមក្តីប្រាថ្នារបស់ខ្លួនតាមស្តង់នីមួយៗដែលខ្លួនពេញចិត្ត និងអាចដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាម។ ចំណែក ក្រុមហ៊ុន ក៏អាចរកបានបុគ្គលិកដែលមានសមត្ថភាពដែលខ្លួនចង់បានផងដែរ។
សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់៕ ដោយ៖ ម៉ាដេប៉ូ