មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ក្រសួងកំពុងគិតគូរពីការបង្កើន សមត្ថភាព និងការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកផលិតសំរាម ការបែង ចែកសំរាម ដោយគិតចាប់ពីកុមារ
កំពត ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូស បញ្ជាក់ថា ក្រសួងបរិស្ថានកំពុងគិតគូរពីការបង្កើនសមត្ថភាព និង ការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកផលិតសំរាម ការបែងចែកសំរាម ដោយ គិតចាប់ពី កុមារ តូចផងដែរ ។ឯកឧត្តមបន្តថា យើងត្រូវបញ្ជ្រាបក្នុង វិស័យអប់រំ និងជំរុញនូវការអប់រំផ្សព្វផ្សាយនិង ការបង្កើនសកម្ម ភាព ក្នុងការរៀបចំ សាលាមេត្រីបរិស្ថាន អារាមមេត្រីបរិស្ថាន មណ្ឌុល សុខភាព មេត្រីបរិស្ថាន និង ភូមិ ឃុំមានសុវត្ថិភាព ដោយគិតគូរការងារ បរិស្ថាន និង អនាម័យផងដែរ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ចក្រា និង ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងចូចនេះក្នុងឱកាស អញ្ជើញ បើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៥ ស្តីពី ការរៀបចំផែនការ សកម្មភាព ជាតិ សម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា» នៅ ខេត្តកំពត នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានបន្ថែមថា ប្លាស្ទិកនៅក្នុងសមុទ្រ បានក្លាយជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍជាសាកល នៅពេល ការគ្រប់គ្រងមិនទាន់បានល្អ ។សំណល់ប្លាស្ទិកអាចបំពុលមហាសមុទ្រ ឆ្នេរសមុទ្រ ទន្លេ និងប្រព័ន្ធផ្លូវទឹកផ្សេងទៀត។ទន្ទឹមគ្នានេះ បានផ្តល់ ផល ប៉ះពាល់ ដល់ជីវភាពរស់នៅរបស់សហគមន៍នៅតាមឆ្នេរសមុទ្រ។
ឯកឧត្តមបន្តថា ដោយអនុវត្តតាមគោលនយោបាយ យុទ្ធសាស្ត្រ បញ្ច កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានមុំមួយក្នុងចំណោមមុំទាំង៥ បានលើកឡើងពីការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្នដែលមានសកម្មភាព ជា ច្រើន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់រឹង រាវ និង សំរាមសម្រាប់ប្រទេសកម្ពុជា ឱ្យមានមានភាពកាន់តែ ល្អ ប្រសើរឡើង ដោយបញ្ជូលនូវទស្សៈនវិស័យល្អៗ ដូចជា 4 R និង Extended Producer Responsibility (EPR) និង បច្ចេកទេស គ្រប់គ្រងនិងកែច្នៃជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ក្រសួង បរិស្ថានបានរៀប ចំយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន២០២៣ ២០២៨ ដោយផ្តោតលើ មុំសំខាន់ចំនួន៣ រួមមាន៖ ស្អាត(Clean ) បៃតង(Green) និង ចីរភាព(Sustainability) ដែលដាក់ចេញនូវគោលបំណងជា យុទ្ធសាស្ត្រ និង ផែនការសកម្មភាពក្នុងការសម្រេចបាននូវគោល នយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើត ផែនការសកម្មភាពជាតិនេះ កម្ពុជាចង់បង្កើតគំរូអន្តរជាតិមួយ ដែលអនុវត្តសកម្មភាពជាតិ ដើម្បីដោះស្រាយការបំពុល ដោយប្លាស្ទិក ៕ ដោយ៖ គ្រី សម្បត្តិ