កម្ពុជាកំពុងដាក់ចេញយុទ្ធសាស្រ្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្រប នឹងនិន្នាការពិភពលោកដែលកំពុងគិតគូ បង្កើតសន្ធិសញ្ញាលើកដំបូង ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក

ភ្នំពេញ ៖ ខណៈដែលប្រទេសនានាលើពិភពលោក កំពុងឈាន ចូល កិច្ចចរចាមួយផ្សេងទៀត ក្នុងសប្តាហ៍នេះ ស្តីពីការបង្កើតសន្ធិសញ្ញា លើកដំបូង ដែលមិនធ្លាប់មាន ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក នោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កំពុងត្រូវបានអនុវត្ត នៅ ទូទាំងប្រទេសកម្ពុជាផងដែរ និង កំពុងមានការចូលរួម និងការ ប្តេជ្ញាចិត្តពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀន និង អ្នកពាក់ព័ន្ធផ្សេងៗទៀត ចំនួនជាងពាក់កណ្តាលប្រទេស តាម ទិសស្លោក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់នូវ ការសាទរចំពោះ ការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋា ភិ បាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ ខ្ពស់ លើគោលនយោបាយគាំពារប្រជាពលរដ្ឋ ដែលជាក្តីសង្ឃឹម ដ៏កក់ ក្តៅរបស់ប្រជាពលរដ្ឋ ដោយបានដើរទន្ទឹមគ្នានឹងបរិបទនៃការវិវត្ត របស់ពិភពលោក។ យើងទាំងអស់គ្នាតាមរយៈការផ្តួចផ្តើមរបស់ ក្រសួងបរិស្ថាន នឹងចូលរួមការពារបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។

ប្រភពក្រសួងបរិស្ថានបានឱ្យដឹងនៅក្នុងកិច្ចចរចារក្របខ័ណ្ឌអង្គការសហប្រជាជាតិ បណ្តាប្រទេសជាសមាជិក នៅក្នុងសប្តាហ៍នេះ កំពុង ពិនិត្យបង្កើត សន្ធិសញ្ញាកាត់បន្ថយប្លាស្ទិកជាសកល នៅទីក្រុងណៃរ៉ូប៊ី ប្រទេស កេនយ៉ា។ ក្រុមមន្ត្រីកំពុងរៀបចំការចរចា លើកឡើងថា តើត្រូវកំណត់ បរិមាណប្លាស្ទិក ដែលកំពុងផលិត ឬផ្តោតលើការគ្រប់ គ្រង សំណល់ ប្លាស្ទិក។ សន្ធិសញ្ញានេះ បើតាមឱ្យដឹងពីមន្ត្រីដែល ពាក់ព័ន្ធ នឹង ដាក់ក្នុងរបៀបវរៈនៃការចរចានៅចុងឆ្នាំ ២០២៤ ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner