៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៥១៥ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៥១៥ករណី ដែលថយចុះមកវិញចំនួន ៣៧ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល៣ថ្ងៃ នៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧នៅអាស៊ាន លើកលែងតែប្រទេសចំនួន៣ទៀត ដែលមិនមានការឆ្លង រួមមានប្រទេសម៉ាឡេស៊ី, វៀតណាម និងប្រទេសសឹង្ហបុរី។
ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង៧ គឺប្រទេសហ្វីលីពីនដែលមានចំនួន ១៩៦ករណី ខណៈប្រទេសកម្ពុជា មានអ្នកឆ្លង ១ករណីតិចជាងគេ។
អាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។