តម្លៃប្រេងសាំងធ្លាក់ចុះ (Video Inside)
តម្លៃប្រេងសាំង បានថយចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ ក្រោយការឡើងតិចតួចរយៈពេលកន្លងមកនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន.. ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺមានការថយចុះចំនួន២០០ រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់រៀល និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់ ៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។