ទូកចូលរួមប្រកួតក្នុងរាជធាណិមាន៣៣៨ទូក និងមនុស្សកីឡាករជាង២ម៉ឺននាក់ (Video Inside)

ទូកដែលត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនាចុងខែវិច្ឆិកាខាងមុខនេះ នឹងមានចំនួន៣៣៨ទូក។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា។ ដោយឡែកប្រទីបនឹង ចូលរួមដង្ហែរនៅតាមដងទន្លេឆ្នាំនេះ មានចំនួន៣០ប្រទីប។

អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិលោក ឈិន កេតនា បានថ្លែងថា ក្នុងចំណោមទូកចូលរួមប្រកួតទាំង៣៣៨ រួមមានប្រភេទទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងមានកីឡាករចំណុះទូកបុរស នារី សរុបចំនួន ២ម៉ឺន ៤៤៤នាក់ មកពីរាជធានី ខេត្ត និងពីក្រសួងស្ថាប័ននានា។

ads banner