សម្តេចធិបតីបញ្ជាក់អ្វីដែលត្រូវការ និងអ្វីដែលមិនត្រូវការ (Video Inside)

សម្តេចធិបតីបានថ្លែងប្រាប់វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នៅថ្ងៃចន្ទនេះ នូវអ្វីដែលរដ្ឋត្រូវការ និងអ្វីដែលរដ្ឋមិនត្រូវការពាក់ព័ន្ធលើដំណើរការជំរុញវិស័យសេដ្ឋកិច្ច និងការបណ្តាក់ទុន។

សម្តេចធិបតីបានថ្លែងគោលការណ៍របស់រាជរដ្ឋាភិបាល គឺការបង្កើនភាពប្រកួតប្រជែង, បង្កើនទីផ្សារការងារ, បង្កើនចំណូល និងជំនាញដល់ពលរដ្ឋ ប៉ុន្តែត្រូវចៀសវាង «ពេលខាតរដ្ឋជាអ្នកចេញ, ពេលចំណេញឯកជនអ្នកទទួល»។

សម្តេចធិបតីបានថ្លែងថា ការអភិវឌ្ឍន៍វិស័យឯកជន គឺជារបៀបវារៈគោលនយោបាយរាជរដ្ឋាភិបាលជាចំបង ដែលបានកំណត់យ៉ាងច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

គួរបញ្ជាក់ថា «ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ» គឺជាជ្រុងទី៣ នៃជ្រុងទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។

ads banner