ក្លិបកីឡាវាយសីចំនួន១៦ គ្រោងចូលរួម ក្នុងការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានជូនដំណឹងជាផ្លូវការ ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានក្លិបកីឡាវាយសីទូទាំងប្រទេសដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតប្រជែងចំនួន១៦ ក្លិប ដោយធ្វើ្កការប្រកួតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងទីលានកីឡាវាយសីរបស់សហព័ន្ធ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំក។

ការប្រកួតនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួងអប់រំយុវជននិងកីឡា ដើម្បីចំរាញ់ជ្រើសរើសយកកីឡាករកីឡាការិនីដែលមានសមត្ថភាព មកបំប៉នហ្វឹកហាត់ជាមួយសហព័ន្ធត្រៀមប្រកួតតំណាងជាតិសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ។

ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ មាន៧វិញ្ញាសា ដូចជា៖ វិញ្ញាសា ឯកក្តជន

១.វិញ្ញសាបុរសអាយុ១៩ឆ្នាំឡើង វាយទោល កើតមុនឬនៅក្នុងឆ្នាំ២០០៤។ វិញ្ញាសាយុវជនក្រោម១៨ឆ្នាំ កើតមុនឬក្រោយឆ្នាំ២០០៥។ វិញ្ញាសានារីក្រោមអាយុ១៨ឆ្នាំ វាយទោល កើតមុនឬក្រោយឆ្នាំ២០០៥។

២.វិញ្ញាសាវាយគូ បុរស. វិញ្ញាសា វាយគូអាយុ១៩ឆ្នាំឡើង កើតមុនឬនៅឆ្នាំ២០១៤។ វាយគូយុវជនអាក្រោម១៨ឆ្នាំ កើតមុនឬក្រោយឆ្នាំ២០០៥។ វិញ្ញសាវាយគូនារី អាយុ១៩ឆ្នាំឡើង កើតមុនឬនៅឆ្នាំ២០០៤។ គ.វិញ្ញាសា វាយគូចម្រុះបុរសនិងនារី មិនគិតអាយុ។

សូមជម្រាប់ថា ជារៀងរាល់ឆ្នាំ ការរៀបចំក្រោមការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំយុវជននិងកីឡា ធ្វើការប្រកួត ដើម្បីផ្តល់ឱកាសឲ្យ កីឡាករ កីឡាការិនីតាមបណ្តាលក្លិបទូទាំងប្រទេសបានចូលរួម ប្រកួតប្រជែងគ្នា ធ្វើតេសសមត្ថភាព ក្រោមពីការហ្វឹកហាត់ជាមួយ គ្រូបង្វឹកអស់ជាច្រើនឆ្នាំ។ មួយវិញទៀត ការប្រកួតនេះ ក៏ជាការចំរាញ់ ជ្រើសរើស យកកីឡាករកីឡាករកីឡាការិនីឆ្នើមៗដែលមាន សិទ្ធិផល ខ្ពស់ពីបណ្តាលក្លិបមកបំប៉នហ្វឹកហាត់ ជាកីឡាករជម្រើសជាតិ ត្រៀមចេញប្រកួតប្រជែងនៅកម្រិតអន្តរជាតិនានា៕

អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner