ក្រសួងកសិកម្ម និងធនាគារវីង ចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នាស្តីពីការផ្តល់ប្រាក់កម្ចីក្នុងតម្លៃសមរម្យដល់អាជីវកម្មកសិកម្ម
ភ្នំពេញ៖ក្រុមកសិករ និងសហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេស អាចធ្វើការស្នើសុំនៃប្រាក់កម្ចីដែលមានអត្រាការទាបតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បន្ទាប់ពីការផ្តល់ប្រាក់កម្ចី ពីធនាគារ វីង(ខេមបូឌា)ម.ក ដើម្បីជួយដល់កំណើនអាជីវកម្មរបស់ ពួកគេ។

សូមជម្រាបថា ក្រោមអនុស្សរណៈយោគយល់គ្នាធនាគារវីង នឹង ផ្តល់ ប្រាក់កម្ចីក្នុងតម្លៃសមរម្យដល់អាជីវកម្មកសិកម្ម។ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីងនារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឌិត ទីណា បានថ្លែងថាការចុះអនុស្សរណៈនៃការយោគ យល់ គ្នានេះគឺជាការផ្តល់ឥណទានក្នុងលក្ខណៈឥណទានសម្បទានដោយសារការផ្តល់ប្រាក់កម្ចីទាបដែលផ្តល់ឱកាសល្អដល់កសិកម្មក្នុងការកម្ចីទៅលើអាជីវកម្មកសិកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា តាមរយៈ កិច្ចសហការ គ្នា រវាង ក្រសួង និង ធនាគារ វី ង នេះ នឹង ដាក់ ចេញ ឥណទាន សម្បទាន ក្នុង ទំហំ ទឹកប្រាក់ សរុប ប្រមាណ ៥ លាន ដុល្លារ អាមេរិក សម្រាប់ ផ្ដល់ជូន សហគមន៍ កសិកម្ម សហគ្រាស ធុន តូច និង មធ្យម ក្នុង វិស័យ កសិកម្ម ព្រមទាំង ប្រជាកសិករ អាច ស្នើសុំ កម្ចី ជា លក្ខណៈ ឥណទាន សម្បទាន នេះ ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងបើកទំព័រប្រវត្តិ សាស្រ្ត ថ្មីដើម្បី ឱ្យសហគ្រាសមីក្រូហិរញ្ញវត្ថុ និងធនាគារថ្មីៗផ្សេងទៀត អាចគិតគូរ យក តាមគំរូធនាគារ វីង ដើម្បី ជួយដល់កសិករ និង សហគមន៍ កសិករថែម ទៀត។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា “យើងជឿជាក់យ៉ាងមុតមាំថា ការ ដាក់បញ្ចូលហិរញ្ញវត្ថុគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅពេលនេះ។ ដើម្បីបំពេញតម្រូវការរបស់សហ គ្រាស ធុនតូច និងមធ្យម កសិកម្មរបស់យើង, យើងបានកែសម្រួល សេវាកម្ម ហិរញ្ញ វត្ថុរបស់យើងទៅតាមតម្រូវការ”។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថារយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញ កសិផល ប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារ អន្តរជាតិ ប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣ ២១៣លាន ដុល្លារ។ សម្រាប់ ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះ ចំនួនជាង ១៣ភាគរយ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត