រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញសមាគមមិត្តនគរបាលផ្ដល់ ប្រាក់ពលី ដល់គ្រួសារសមាជិកឱ្យលឿន កុំឱ្យមានការថ្នាំងថ្នាក់
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមនគរបាលជាតិកម្ពុជា បានជំរុញដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវផ្ដល់ប្រាក់ឧបត្ថម្ភ ឬប្រាក់ពលី មរណៈ របស់សមាជិក ទៅដល់ក្រុមគ្រួសារ របស់ពួកគេឱ្យ បានគ្រប់គ្រាន់ និងឆាប់រហ័ស ដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ ។

ក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន ប្រសាសន៍ ថា ថវិកានៃសមាគមមិត្តនគរបាលជាតិកម្ពុជាមានគ្រប់គ្រាន ប៉ុន្តែការបើក ឬផ្ដល់ប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមគ្រួសារសព ដែលជា សមាជិក មានការយឺតយ៉ាវ ដោយពេលខ្លះមានរយៈពេលមួយ ទៅពីរខែ ។

ឯកឧត្តមបន្តថា ដូចនេះប្រធានសមាគមថ្មី ត្រូវធ្វើការពិនិត្យ ចំពោះ ភាពយឺត យ៉ាវនៃការស្នើសុំ ឬរបៀបរបប ត្រូវតម្រងទិសធ្វើម៉េច យ៉ាង យូរឱ្យ ក្រោម ១២ថ្ងៃ នៃថ្ងៃធ្វើការដែលរយៈពេលប៉ុណ្ណេះ គឺមាន ភាពសមរម្យនឹងកំណែទម្រង់ថ្មី ។

ឯកឧត្តម ស សុខា បានបន្ថែមថា មួយទៀតកន្លងមកគណៈកម្មការនៅ តាមមូលដ្ឋាន អនុវត្តបានល្អរួចហើយ ប៉ុន្តែការងារមួយចំនួន មាន មន្ត្រីមួយចំនួននៅថ្នាក់ក្រោមជាតិ បានបំពេញកាតព្វកិច្ចដែល ប្រគល់ ជូន ពិសេសក្នុងការសម្របសម្រួលរៀបចំពិធីបុណ្យសព របស់សមាជិក ខ្លះធ្វើលើសតួនាទីប្រគន់ជូន ប៉ុន្តែខ្លះមិនបានធ្វើគ្រប់លក្ខណៈប្រគល់ ជូន ហើយសូមស្នើដល់សមាគមពិនិត្យលើការងារនេះឡើងវិញ ។

ជាមួយនេះឯកឧត្តមអភិសន្តិបណ្ឌិតក៏បានអំពាវនាវបន្ថែម ដល់ សប្បុរសជននានា បន្តជួយឧបត្ថម្ភគាំទ្រ ដល់សមាគមមិត្តនគរបាល ជាតិកម្ពុជា ដែលជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល ឱ្យ កាន់តែខិតខំថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
ដោយ៖រ៉ាវុធ
