ក្រសួងអប់រំប្រកាសបញ្ចប់កំណែសន្លឹកកិច្ចការប្រឡងសញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីការបញ្ចប់នូវកំណែសន្លឹកកិច្ចការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣កន្លងទៅ។

ជាមួយការប្រកាសបញ្ចប់កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប នៅរសៀលថ្ងៃដដែលនេះដែរអង្គភាពប្រឆាំងអំពើពុក រលួយក៏បាន បង្ហាញ ពីខ្លឹមសារ និងរូបភាព គណៈកម្មការកណ្តាលកំណែ បានទទួល ពិនិត្យ ផ្ទៀងផ្ទាត់ វេចខ្ចប់សន្លឹក MCS ទុកក្នុងហឹប និងបានដឹកយកទៅ រក្សា ទុកនៅអាគាររដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរង់ចាំ បន្តការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។ចំណែកឯ សន្លឹកកិច្ចការ បេក្ខជនរក្សា ទុកក្នុងបន្ទប់ដោយសាឡេទុក មុននឹងត្រូវដឹកយកទៅ រក្សាទុកនៅសាលាបឋមសិក្សាចៅពញាហុក នាព្រឹកថ្ងៃស្អែកផងដែរ។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបនាឆ្នាំនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៣៧ ៤១២នាក់ ក្នុងនេះស្រី ៧៣ ២៧៨នាក់។ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។

ក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រ ហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner