យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគិតចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា មានអ្នកចូលរួមជាង២,៧លាននាក់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិត ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម សរុបចំនួន ២,៧៦៩,២៥២ នាក់ ។

ប្រភពដដែលរំលេចថា ក្នុងយុទ្ធនាការនេះមានភាគី ជាច្រើនចូលរួម។ ក្នុងនេះមានដូចជា លោកគ្រូអ្នកគ្រូសរុប ១០៤,៥២២ នាក់ សិស្សា នុសិស្ស សរុបចំនួន ២,៥៤៤,០៦៥ នាក់ កម្មករកម្មការិនី និង ប្រជា ពល រដ្ឋ ចំនួន ៤៦,១៥៨ នាក់ ខណៈសកម្មភាព ចុះផ្សព្វផ្សាយសរុប ចំនួន ៨,១៧១ លើក នៅសាលារៀនចំនួន៦,០៥១ សាលា, រោងចក្រ/សហគ្រាស/ប្រជាពលរដ្ឋចំនួន ៩៨ កន្លែង, សហគមន៍ចំនួន ៦៣ កន្លែង និងវត្ដអារាមចំនួន ២០ វត្ត នៅក្នុងក្រុង/ស្រុកចំនួន ១៧១ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner