សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនលក់ដីឱ្យបរទេសទេ តែមានសិទ្ធជួលផ្ទះ ជួលដីរយៈពេលយូរ

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនលក់ដីឲ្យបរទេសទេ តែមានសិទ្ធជួល ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធរឿងអចលទ្រព្យ ដោយកន្លងទៅ មានការលើកឡើងថា រាជរដ្ឋាភិបាល កែច្បាប់លក់ដីជូនជនបរទេស ។ សម្ដេចបានបញ្ជាក់ថា គោលគំនិតធ្លាប់មានគេស្នើសុំមែន ក៏ប៉ុន្តែសូមបញ្ជាក់ថា យើងមិនធ្វើបែបនេះទេ រាជរដ្ឋាភិបាលមិនបានអនុវត្ត និងមិនចាំបាច់ធ្វើលើករណីនេះដែរ។

សម្តេច បន្តថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍ តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner