យោធាអ៊ីស្រាអែលវាយឆ្មក់មន្ទីរពេទ្យអាល់ស៊ីហ្វា និងបង្ខំឱ្យក្រុមហាម៉ាស់សុំចុះចាញ់

ហ្កាហ្សា៖ យោធាអ៊ីស្រាអែល នៅវេលាម៉ោង ១ព្រឹក (ម៉ោងក្នុងតំបន់) នៃថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការវាយឆ្មក់ទៅលើក្រុមហាម៉ាស់ ដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យអាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យដ៏ធំបំផុតក្នុងតំបន់ហ្កាហ្សាស្ទ្រីប ព្រមទាំងជំរុញឱ្យក្រុមប្រដាប់អាវុធហាម៉ាស់ទាំងអស់ដាក់អាវុធសុំចុះចាញ់។

អគ្គនាយកនៃក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា លោក ម៉ូនៀអាល់បើស៍ បានបញ្ជាក់ថា យោធាអ៊ីស្រាអែលបានវាយប្រហារផ្នែកខាងលិចនៃមន្ទីរពេទ្យ។
គេបានលឺសម្លេងគ្រាប់ផ្ទុះយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យ ខណៈដែលធូលីដីបានគ្របដណ្ដប់ពាសពេញផ្នែកខាងក្នុងមន្ទីរពេទ្យ។

អ្នកនាំពាក្យនៃយោធាអ៊ីស្រាអែល វរសេនីយ៍ទោ លោក Peter Lerner បានប្រាប់សារព័ត៌មាន CNN ថាមន្ទីរពេទ្យនេះជាមូលដ្ឋានរបស់ក្រុមហាម៉ាស់ ហើយប្រហែលជាបេះដូងនៃប្រតិបត្តិការរបស់ក្រុមប្រដាប់អាវុធនេះផងដែរ ខណៈដែលក្រុមហាម៉ាស់បានបដិសេធ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបើកភ្លើងខៀវគាំទ្រការធ្វើប្រតិបត្តិការវាយឆ្មក់មន្ទីរពេទ្យអាល់ស៊ីហ្វារបស់អ៊ីស្រាអែលនេះ។ ក្រុមប្រដាប់អាវុធហាម៉ាស់ បានថ្កោលទោសចំពោះទង្វើរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកយ៉ាងខ្លាំង ហើយលើកឡើងថានេះជាទំនួលខុសត្រូវទាំងស្រុងរបស់ប្រទេសទាំងពីរ។

ជោគវាសនានៃមន្ទីរពេទ្យអាល់ស៊ីហ្វា បានក្លាយជាប្រធានបទដ៏ក្ដៅគគុក សម្រាប់សហគមន៍អន្ដរជាតិ ដោយសារតែស្ថានភាពតានតឹងនៅក្នុងតំបន់ ខណៈដែលសហគមន៍អន្ដរជាតិបានព្យាយាមអំពាវនាវឱ្យមានបទឈប់បាញ់ពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីបញ្ជូនជំនួយមនុស្សធម៌៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner