សម្តេចតេជោ ហ៊ុន សែន អំពាវនាវការឈប់បាញ់គ្នា ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកការឈប់បាញ់គ្នាមួយ នៅក្នុងតំបន់ហ្គាហ្សា នៃទឹកដីប៉ាឡេស្ទីន ខណៈដែលសង្គ្រាមប្រមាណជាងមួយខែមកនេះ បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង ១ម៉ឺន ១ពាន់នាក់ហើយ។

តំបន់ហ្គាហ្សា គឺជាតំបន់ដ៏តូច នៃទឹកដីប៉ាឡេស្ទីនទំហំប្រមាណ៣៦៥គីឡូម៉ែត្រក្រឡា ដែលទំហំនេះ គឺតូចជារាជធានីភ្នំពេញជិត២ដង។ រាជធានីភ្នំពេញមានទំហំ ៦៧៩គីឡូម៉ែត្រក្រឡា។ ប៉ុន្តែតំបន់ហ្គាហ្សាដ៏តូច និងមានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ កំពុងតែបាត់បង់សន្តិភាពដោយសារតែសង្គ្រាមញាំញី និងមិនទាន់ដឹងថា តើសង្គ្រាមនោះនឹងបញ្ចប់នាពេលណាឡើយ ខណៈដែលជីវិតមនុស្សបន្តស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ បានអំពាវនាវពីប្រទេសកម្ពុជា សូមឱ្យមានកិច្ចឈប់បាញ់គ្នាមួយ ក្នុងតំបន់ហ្គាហ្សានោះ។

ការវាយប្រហាររបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សា ក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលា មានមនុស្សស្លាប់យ៉ាងហោច ១ម៉ឺន ១ពាន់ ១៨០នាក់ ក្នុងនោះរួមមានកុមារចំនួន ៤ពាន់ ៦០៩នាក់ និងស្ត្រីចំនួន៣ពាន់១០០នាក់។

ads banner