សម្តេចធិបតីស្នើការរៀបចំតំបន់បៃតង (Video Inside)

សម្តេចធិបតីបានថ្លែងរកការយកចិត្តទុកដាក់ លើការរៀបចំតំបន់បៃតង ឬតំបន់ណាដែលមានភាពស្ងៀមស្ងាត់ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវមានការរំខាន ដោយការបើកអាជីវកម្មបំពងសម្លេងណា ដែលបង្កក្តីរំខានឡើយ។

ប្រសាសន៍ថ្លែងការរៀបចំតំបន់សម្រាប់ការរស់នៅដល់ពលរដ្ឋនេះ បានធ្វើឡើងខណៈដែលមានការសង្កេតឃើញថា តំបន់មួយចំនួន ដែលមានការរៀបចំបានល្អហើយ ស្រាប់តែក្រោយមក មានការបើកហាងបៀរហ្គាដិន ដែលបង្កការជ្រៀតជ្រែកលើភាពស្ងៀមស្ងាត់រស់នៅដល់ពលរដ្ឋជិតខាង។

សម្តេចធិបតីនៅថ្ងៃទី១៥វិច្ឆិកានេះ បានប្រាប់មន្ត្រីក្រោមឱវាទថា គេត្រូវគិតគូរអំពីតំបន់បៃតង។ (សម្លេងសម្ដេចធិបតី)

ads banner