ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំពិនិត្យនិងសម្រេចលើសំណើសុំគោលការណ៍ពិនិត្យសម្រេចលើទម្រង់សន្លឹកឆ្នោតគំរូ និងទម្រង់សន្លឹកឆ្នោតផ្លូវការ សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំគោលការណ៍ពិនិត្យសម្រេចលើទម្រង់សន្លឹកឆ្នោតគំរូ និងទម្រង់សន្លឹកឆ្នោតផ្លូវការ សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ សម្រាប់ឃុំ សង្កាត់ ធ្វើការបិទផ្សាយជាសាធារណៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រៅពីពិនិត្យលើរបៀបវារៈសំខាន់ខាងលើ គ.ជ.ប ក៏បានពិនិត្យលើរបៀបវារៈសំខាន់ៗមួយចំនួនទៀតមានដូចជា៖
-កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៥ និងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
-ខ្លឹមសារសៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
-សេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner