សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ពលរដ្ឋនូវការទប់ និងរក្សាតម្លៃថ្លៃភ្លើង (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនូវដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងតម្លៃអគ្គិសនី ខណៈដែលប្រទេសខ្លះនៅលើសកលលោក តម្លៃអគ្គិសនីមានការតម្លើងខ្ពស់ ដោយសារតែស្ថានការណ៍វិវត្តន៍របស់សកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ” ថ្ងៃទី១៦វិច្ឆិកា បានថ្លែងប្រាប់ពលរដ្ឋ ជុំវិញរដ្ឋបន្តរក្សាទប់លំនឹងថ្លៃខាត ដើម្បីជួយជីវភាពរបស់ប្រជាជន។

សេចក្តីរាយការណ៍បង្ហាញថានៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាត លើអគ្គិសនី ជិត ២០០លានដុល្លារអាមេរិក។

កម្ពុជាបច្ចុប្បន្នមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យផង, ពីវារីអគ្គិសនីផង, ពីជីវម៉ាសផង, ពីធ្យូងថ្ម និងប្រេងផង។ តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតនាបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា មានត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។

ads banner