អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកំណាត់វិថីឆ្ពោះទៅតំបន់អង្គរ ដែលទឹកហូរច្រោះផ្ដាច់
ភ្នំពេញ៖កម្លាំងជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងសម្រុក ជួស ជុលកំណាត់វិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវចេញ ពីវត្តក្បាលខ្មោចឆ្ពោះទៅក្នុងតំបន់អង្គរជាបណ្ដោះអាសន្ន បន្ទាប់ពីទឹក ហូរច្រោះដាច់ប្រវែងជាងបីម៉ែត្រ ស្ថិតនៅខាងត្បូង កសិន្ធុអង្គរ ក្នុង សង្កាត់គោកចក ក្រុង សៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។នេះបើយោងតាមប្រភពAKP។
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើនៃ អាជ្ញាធរ ជាតិ អប្សរា បាន ប្រាប់ប្រភពដដែលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ផ្លូវមួយខ្សែនេះបានសាងសង់ឡើងតាំង ពីសម័យបារាំង ដែលមកដល់ ពេលនេះ មានអាយុវកាលពីជា ច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យ លូទឹក មានអាយុកាលទ្រុឌទ្រោមទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែងប្រមាណបីម៉ែត្រ។
លោកបន្ដថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិ អប្សរា បានទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុង បារាយណ៍ និងមិនឱ្យទឹកហូរ សង្កត់លើស្រូវប្រជាពលរដ្ឋនៅក្នុង បារាយណ៍ ផ្នែកខាងលិចផ្លូវនោះទេ។
ប្រភពដដែលបន្ដថា ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញ កន្លែង បាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ ឡើងវិញជា បណ្ដោះ អាសន្ន។ផ្លូវនេះ មានគម្រោង ធ្វើទ្វារទឹកថ្មីនា ពេលខាងមុខ។កន្លែងទ្វារទឹកនៅវិថីមួយនេះ នឹងធ្វើឡើងតាមស្ដង់ដារ ត្រឹមត្រូវ ដោយ មានប្រវែងប្រហែលពីរម៉ែត្រ សម្រាប់បើកបិទទឹកទុក ក្នុងបារាយណ៍។ សម្រាប់ដំណើរការជួសជុលផ្លូវដែលដាច់នេះ នឹងធ្វើឱ្យ បាន លឿនបំផុត ដើម្បីឆាប់បានធ្វើចរាចរណ៍ឡើងវិញ។
អ្នកជំនាញអះអាងថា ទឹកដែលហូរច្រោះដាច់ផ្លូវនេះមិនមែន ជាទឹកជំនន់ទេ គឺជាទឹកដែលអ្នកដាក់បញ្ចូលមកក្នុងបារាយណ៍ ទឹកមួយកន្លែង ដែលមានឈ្មោះថា បារាយណ៍ “យសោធ” គឺជាបារាយណ៍ព័ន្ធភ្នំបាក់ខែង ហើយត្រង់ចំណុចទឹកហូរច្រោះដី បាក់ផ្លូវនេះជាទីតាំង បារាយណ៍ ដែលចាប់ផ្តើមដាក់ ឱ្យមានទឹកឡើង វិញ៕
ដោយ៖ប្រភពAKP
រូបថត៖AKP