ក្រសួងព័ត៌មានធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើលិខិតជម្រាបទៅម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ជ្រាបថា កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន អនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវទង្វើដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមកិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ ព្រមទាំងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្ថាប័នព័ត៌មាន។

អនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន និងសេចក្តីជូនដំណឹងលេខ១១១៤សជណពប ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមានសណ្តាប់ធ្នាប់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាព ស្ថាប័នព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដូចតទៅ៖

ads banner