បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ប្តេជ្ញាសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ច ក្នុងការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ប្រសាសន៍ថ្លែងនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បទល្មើសធនធានធម្មជាតិ ត្រូវគេរាយការណ៍ថាមានសន្ទុះងើបឡើងមកវិញ នៅតាមតំបន់ព្រៃភ្នំ ដែលមានក្រុមជនទុច្ចរិត បានធ្វើការប្រមាញ់សត្វព្រៃ និងការលួចកាប់ព្រៃឈើទន្ទ្រានដីរដ្ឋ។

នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសថា កងរាជអាវុធហត្ថគាំទ្រពេញទំហឹង ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើផងដែរ។

ads banner