អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានចំណាយទុនវិនិយោគរហូតដល់ទៅ ១ ១០០លាន ដុល្លារអាមេរិក

ហើយផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមពីប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងសម្បទាន សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋាននេះត្រូវបានចុះហត្ថលេខា នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ តុលា ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ  អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន Xi Jinping។

#ams1minute

ads banner