ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល សម្តេចអគ្គមហាពញាច ត្រូវបានអង្គមហាសន្និបាតអនុម័ត ជ្រើសតាំងជា ប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជាអគ្គមគ្គទេសក៍ដ៍ល្អ បានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ជាពិសេសការពាររាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងធ្លាប់បានដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលមួយរបស់ជាតិ ឱ្យទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ ប្រកបដោយកិត្យានុភាពទាំងលើឆាកនយោបាយជាតិនិងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ ជវភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្តី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការ កសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ វឌ្ឍនភាពសង្គម ដោយប្រែក្លាយការចុះបញ្ជីចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ទៅជាឫសរយាងដើម្បីទ្រទ្រង់ឫសកែវនៃសុខសន្តិភាព។

ក្នុងឱកាសដ៏ប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខ ត្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទី ស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាពញាចក្រី មេត្តាទទួលនូវគារវកិច្ចដ៍ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតពីយើងខ្ញុំ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner