ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុតក្នុងឱកាសដែល សម្ដេចកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គមហាសន្និបាតអនុម័ត ជ្រើសតាំងជា ប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរព ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលជាអ្នកដឹកនាំដ៍ឆ្នើម បានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ជាពិសេសការពាររាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ការពារនិងគោរពព្រះពុទ្ធសាសនា និងបានចូលរួមចំណែកដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ ប្រកបដោយកិត្យានុភាពទាំងលើឆាកនយោបាយជាតិនិងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ វីរភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការ កសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ វឌ្ឍនភាពសង្គម ដោយប្រែក្លាយការចុះបញ្ជីចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ទៅជាឫសរយាងដើម្បីទ្រទ្រង់ឫសកែវនៃសុខសន្តិភាព។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបាន ប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតពីយើងខ្ញុំ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner