ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវបានអង្គមហាសន្និបាតអនុម័តជ្រើសតាំងជា គណៈអធិបតីកិត្តិយស នៃក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញអំពីសមត្ថភាព ទេពកោសល្យ គុណធម៌ ព្រហ្មវិហារធម៌ និងមនសិការស្នេហាជាតិរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឥស្សរជនបន្តវេនដ៍ឆ្នើមរបស់កម្ពុជា ដែលត្រូវបន្តដឹកនាំ និងពួនជំនួវមរតកដ៍ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត “ព្រះបរមរតនកោដ្ឋ” ព្រះបិតាឯករាជ្យ និងថែរក្សានូវមូលដ្ឋានគ្រឹះដ៍រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយដែល សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព បានកសាងសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីបន្តកសាង កម្ពុជាសហសម័យឱ្យកាន់តែរីកចម្រើនស្មើមុខស្មើមាត់ជាមួយនឹងអរិយប្រទេស។

នៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្តេជ្ញាឆ្លើយតបនឹង ដំណើររបស់កម្ពុជា ពីការកសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ វឌ្ឍនភាពសង្គម ដោយប្រែក្លាយការចុះបញ្ជីចេញ បណ្ណសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ទៅជាឫសរយាងដើម្បីទ្រទ្រង់ឫសកែវ នៃសុខសន្តិភាព។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបាន ប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ច ដ៍ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតពីយើងខ្ញុំ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner