ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបាន អង្គមហាសន្និបាតអនុម័តជ្រើសតាំងជា អនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការទទួលបាននូវសេចក្តីទុកចិត្តដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ នូវស្នាដៃ សមត្ថភាព កិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានរបស់ ឯកឧត្តម តាមរយៈការចូលរួមថែរក្សាសុខសន្តិភាព និងការពូនជ្រំនូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ដោយឈរលើស្មារតី ពូនជ្រំនូវមរតកដ៍ថ្លៃថ្លាបំផុត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបេសកកម្មដ៍មហាបវរថ្លៃថ្លាជាបន្តរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ និងមាតុភូមិកម្ពុជា។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ វីរភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការកសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យ ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យវឌ្ឍនភាពសង្គម ដោយប្រែក្លាយការចុះបញ្ជីចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ទៅជាឫសរយាងដើម្បីទ្រទ្រង់ឫសកែវនៃសុខសន្តិភាព។

ក្នុងឱកាសដ៍ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលការគោរពរាប់អានដោយស្មោះស្ម័គ្រពីយើងខ្ញុំ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner