សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ
ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់ឡើយ”។
ការមិនមានជម្លោះសាសនានៅកម្ពុជា ជាតកភាពមួយដែលគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុរម្មនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។
សូមជម្រាបថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានវត្តអារាម ចំនួន ៥ ១៣៣វត្ត និងមានព្រះសង្ឃចំនួន ៦ ៨៩៦៧អង្គ វិហារសាសនាឥស្លាម និងសាសនាគ្រឹះជាច្រើនទៀត។
#ams1minute