ព្រះមហាក្សត្រស្តេចយាងនិវត្តន៍ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ ពីយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅបារាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គស្តេចយាងនិវត្តន៍ ប្រកបដោយព្រះរាជសុវត្ថិភាព នា ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាងទៅ បំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នៅសាធារណរដ្ឋ បារាំងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា តបតាមការអញ្ជើញ របស់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ។

សូមជម្រាបថា ការយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចូលរួម “សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយ ដ្ឋាន ប្រវត្តិសាស្ត្រតំបន់អង្គរ” ដែលបានរៀបចំឡើងក្នុងឱកាស សម័យ ប្រជុំ លើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង របស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រេច បាន លទ្ធផល ជោគជ័យដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ និង ប្រជានុរាស្ត្រ ខ្មែរគ្រប់ៗរូប ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner