កម្ពុជា-ជប៉ុន រៀបចំពិធី អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនង ការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង “កម្ពុជា-ជប៉ុន”

ភ្នំពេញ៖ ពិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ ទំនង ការទូតកម្ពុជា-ជប៉ុន” ត្រូវបានរៀបចំដោយសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជ ធានី ភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី និងលោកជំទាវ ,ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO At sushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និង លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និ ងជា អតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នារាត្រីថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ ពិតជា បានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិករក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ។

ឯកឧត្តមអភិបាល ក៏បានលើឡើងថា សម្រាប់ការរៀបចំ “កម្មវិធីបាញ់ កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន” នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជា ដៃគូយុទ្ធសាស្ត្ររវាង “កម្ពុជា-ជប៉ុន” ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឱ្យ បានកាន់ តែ ស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីឈានទៅ ពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជា គុណ ប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។

លោក អ៊ូអិណូ អាត់ស៊ូស៊ី ថ្លែងថា ថ្ងៃនេះ ជាខួបលើកទី៧០ នៃទំនាក់ ទំនង ការទូតកម្ពុជា-ជប៉ុន” ហើយថ្ងៃនេះពិតជាបង្ហាញឱ្យឃើញកាន់ តែច្បាស់ ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង”កម្ពុជា-ជប៉ុន សូមឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner