រយ:ពេលបីថ្ងៃនៃមហោស្រព«បុណ្យភូមិមានជើង» នាំអ្នកមកកម្សាន្ត ខេត្តក្រចេះប្រមាណបួនម៉ឺននាក់

អត្ថបទដោយ៖
CPA

ក្រចេះ៖រយ:ពេលបីថ្ងៃនៃមហោស្រព”បុណ្យភូមិមានជើង” ដែលរៀបចំ កាល ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅមាន មហាជនចូលរួម ប្រមាណបួនម៉ឺននាក់ ក្នុងនោះបាននាំនូវភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជូនខេត្តក្រចេះ ប្រមាណ១១ ៤២០ នាក់។ នេះបើតាមរបាយការណ៍ របស់ភ្លើងគប់ និង មន្ទីរទេសចរណ៍ខេត្តក្រចេះ។

កញ្ញា រិទ្ធី លំអរពេជ្រ បានបង្ហាញពីអារម្មណ៍រីករាយ និង អរគុណ សម្រាប់ វត្តមានមហាជនដែលបានចូលរួមបុណ្យភូមិមាន ជើង នៅខេត្ត ក្រចេះព្រោះនេះបានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់បុណ្យភូមិមានជើង ដែលចង់ឱ្យប្រជាជនខ្មែរចាប់ អារម្មណ៍ពីតំបន់ស្រស់ស្អាត របស់ ខេត្តក្រចេះ ដែលមានតំបន់ទេសចរណ៍បែបប្រពៃណី តំបន់ទេសចរណ៍ បែបធម្មជាតិ តំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរ មិនដែលបានចាប់អារម្មណ៍ពីមុនមក។

តាមរយ:កម្មវិធីនេះបានទាក់ទាញមនុស្សជាច្រើនឱ្យបានមកទស្សនា ផ្សោតដោយផ្ទាល់ភ្នែក ដែលជាសត្វកម្រនឹងមានតែនៅក្នុងខេត្ត ក្រចេះ នៃប្រទេសកម្ពុជា។ ការទស្សនាដោយផ្ទាល់នូវសត្វផ្សោតក្នុង មហោស្រព បុណ្យភូមិមានជើងនេះ គឺជាកត្តាសំខាន់ព្រោះ គាត់ បានឃើញផ្ទាល់ និង បានផ្សព្ធផ្សាយលើ បណ្តាញសង្គម និង និយាយ បន្តទៅកាន់ប្រជាជនខ្មែរ និង ពិភពលោក។

ក្រៅពីតំបន់ទេសចរណ៍ និង សិល្ប: មហោស្រពបុណ្យភូមិមានជើងក៏ បានចូលរួមក្នុងយុទ្ធនាការផ្សព្ធផ្សាយ ដល់អ្នកចូលរួមឱ្យចេះ ស្រឡាញ់ បរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលនេះជាគោលដៅសំខាន់ របស់ កម្មវិធី ព្រមទាំងបានចូលរួមជាមួយពិភពលោក ដោយ កាល ពីរាត្រីថ្ងៃទី១៩ វិច្ឆិកា បុណ្យភូមិមានជើងបានបើកភ្លើង ពណ៌ខៀវ នៅវិមានឯករាជ្យ ។

សូមជម្រាបថា រយៈពេលបីថ្ងៃនៃការប្រារព្ធមហោស្រព សិល្បៈ បុណ្យ ភូមិមានជើង ភ្លើងគប់ ឡេឡេផ្សោត និង ស្ថាប័នគាំទ្រ ពាក់ព័ន្ធ ជាច្រើនបានបង្ហាញនូវទំរង់សិល្ប:ខ្មែរជាច្រើនប្រភេទ ហើយក៏មាន ការក្រាលកន្ទេលមើលល្ខោន នាពេលរាត្រី ក៏ដូចជាការប្រគំ តន្រ្តី ដ៏ធំដែលមានសិល្បករ សិល្បការិនី ល្បីៗនៅក្នុងប្រទេសកម្ពុជា។

បើតាមការបញ្ជាក់ពីកញ្ញា រិទ្ធី លំអរពេជ្រ បានឱ្យដឹងដែរថា ភ្លើងគប់ ក៏មានគម្រោងសម្រាប់បន្តដំណើរ រៀបចំបុណ្យភូមិមានជើងនៅ ខេត្ត ដទៃផងដែរ ដោយនឹងធ្វើប្រកាសជាផ្លូវការក្នុងមហោស្រពសិល្ប: បុណ្យ ភូមិលើក ទី១១ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខ។

កម្មវិធីដ៏ធំសម្បើមនេះរៀបចំដោយភ្លើងគប់ និង បុណ្យភូមិ រួមជាមួយ កិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេស អូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រ ដោយ កម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពី យុវជន ស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់៕
អត្ថបទនិងរូបភាព៖អ្នករៀបចំកម្មវិធីភ្លើងគប់ និង បុណ្យភូមិ

ads banner