សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងអាណត្តិទី៧នេះ សម្ដេចអាច នឹងជួប កម្មករ កម្មការិនីពីរជុំទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និង ដោះស្រាយ បន្តទៀត

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមាន ប្រសាសន៍ ថា ក្នុងមួយអាណត្តិទី៧ សម្ដេចអាចនឹងជួបជាមួយកម្មករ កម្មការិនី ពីរជុំទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងដោះស្រាយ បន្តទៀត ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តា រោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋានក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ចំណុចនេះថា ក្នុងរយៈពេល ៩០ថ្ងៃក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបាន ចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ដង ដោយមានកម្មករ កម្មការិនីជាង ២០ម៉ឺននាក់។

សម្ដេចធិបតីគូសបញ្ជាក់ថា នេះជាការជួបលើកទី១០ ហើយ ដែល ជាការជួបចុងក្រោយសម្រាប់កម្មវិធីសម្ដេចក្នុងឆ្នាំ២០២៣នេះ តែ មិន មែនជាកម្មវិធីចុងក្រោយ លែងជួបបងប្អូនកម្មករ និយោជិតទៀតទេ យើងនឹង បន្ដជួបទៀត នៅពេលក្រោយ យ៉ាងហោចណាស់ ជួបពីរជុំ ទៀត ក្នុងមួយអាណត្តិនេះ ។

សម្ដេចធិបតីបន្តថា ទោះបីមិនជួបកម្មករ-និយោជិត ក៏សម្ដេច នៅតែ យកចិត្តទុកដាក់ចំពោះពួកគាត់ ព្រមទាំងយកចិត្តទុកចំពោះ ការចរចា ប្រាក់ឈ្នួលផងដែរ។ សម្ដេចបន្ដថា នៅមានបណ្ដាខេត្តជាច្រើន មាន សំណូមពរមកសម្ដេច ដើម្បីស្នើសុំចុះជួប។ សម្តេចបន្ថែមថា អ្នកដែល ថា រាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាព របស់ រាជរដ្ឋាភិបាល ទេ ព្រោះការចុះជួបកម្មករ មិនមែនជួប តាមសុបិន ទេ គឺជួបផ្ទាល់។

យោងតាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្ត នូវការងារចំពោះមុខ ក្នុង ឆ្នាំ២០២៣ ចំនួន៦ចំណុច និងការងារ អាទិភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ,បួនចំណុចទៀត សំដៅបង្កើន ប្រាក់ចំណូល ការធានាលក្ខខណ្ឌការ ងារល្អ ប្រសើរ ការ ពង្រឹង សុខដុម នីយ កម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំ ពារ សង្គម និងជំនាញវិជ្ជាជីវ: ជូនបង ប្អូនកម្មករនិយោជិត រួមនិងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តម ហេង សួរ បាន បង្ហាញ ពីវឌ្ឍនភាពនៃ ការងារអាទិភាព ទាំង៦ចំនុច ដែលក្រសួងការងារ បាននិងកំពុងអនុវត្ត រួមមាន៖

១. ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឡើង ដល់ចំនួន២០៤ ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤សម្រាប់កម្មករ និយោជិត វិស័យ វាយនភណ្ឌ កាត់ដេរ បើទោះបីជាប្រទេសជាគូប្រកួតប្រជែងរបស់ កម្ពុជាមួយចំនួនមិនអាចដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ។

២. ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាម របបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅ ក្នុងបន្ទុកសមាជិក ប.ស.ស. គឺក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខា ធិការ ដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំ ប្រកាសអន្តរក្រសួង ដើម្បីប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី។ ការពង្រីកវិសាលភាពតាមរបប ស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកា បាន ប្រមាណ ជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ដោយផ្អែកតាមការ អង្កេតកន្លងទៅនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារក្នុងមួយខែសម្រាប់សេវា ថែទាំសុខភាព ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។

៣. ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករ និយោជិត‎ចំនួនប្រមាណ១,៥លាននាក់ ដែលកម្មវិធីនេះនឹងដាក់ឱ្យ ដំណើរ ការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នា ជាមួយ ការប្រកាស ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក សមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ផងដែរ។

៤. ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង គឺក្រសួងបាននិងកំពុង ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក កែសម្រួល យន្តការ អនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្រប តាមកញ្ចប់ស្តង់ដារបណ្តុះបណ្តាល សម្រាប់កម្មវិធី បង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយ រួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។

៥. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេល សម្រាល កូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាល កូនឱ្យ បានល្អ និងកាន់តែមានភាពងាយស្រួល បានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មក។ បន្ថែមពីនេះ ស្របតាមគោលការណ៍ផ្តល់ ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចំណាយ ថវិកាជាង ៤,៦លានដុល្លារ ជូនដល់កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ច សន្យា ជាស្រ្តីសម្រាលកូនចំនួន១៤ ៥៣៤នាក់ និងកូនចំនួន ១៤ ៦៤០នាក់។

៦.បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃ និង កំណត់ លក្ខណៈវិនិច្ឆ័យ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដោយ ពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅ ការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង ចាប់ពីឆ្នាំ២០២៤ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner