ក្រសួងព័ត៌មាន សាលាភូមិន្ទរដ្ឋបាល និងសាលាជាតិគយ ចុះ ហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលា ភូមិន្ទរដ្ឋបាលបានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្ស រណៈនៃ ការ យោគ យល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងព័ត៌មាន និង សាលាជាតិជាតិគយ ។
ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានមាន ប្រសាសន៍ថា អនុស្សរណៈនៃការយោគ យល់គ្នានាថ្ងៃនេះ មាន គោលបំណងសំខាន់ គឺផ្ដោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការ អភិវឌ្ឍ សមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និង គម្រោង កម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគី ទៅវិញ ទៅមក។
នាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន មានប្រសាសន៍ថា កិច្ចសហការតាមរយៈអនុស្សរណៈនេះ គឺជា កាតាលីករ ដ៏សំខាន់ ក្នុងការបន្តជំរុញ និងលើកកម្ពស់ នូវការកសាង សមត្ថភាពនិងអភិវឌ្ឍធនធានមនុស្ស។ ក្រសួងព័ត៌មានប្រកាន់ យក នូវគោលការណ៍ធំចំនួនពីរ ដើម្បីលើកកម្ពស់ការអនុវត្តយន្តការ និង ប្រព័ន្ធការងារ គឺការកសាងនិងអភិវឌ្ឍធនធានមនុស្ស ។
ឯកឧត្តម នេត្រ ភក្ត្រា មានក្តីសង្ឃឹមយ៉ាងមុតមាំថា ជាមួយគោល បំណង នៃអនុស្សរណៈ ដែលក្រសួងព័ត៌មាន និង សាលាភូមិន្ទរដ្ឋបាល ចុះហត្ថលេខានៅថ្ងៃនេះ ក្រសួងព័ត៌មាន និងសាលាភូមិន្ទរដ្ឋបាល នៃ ក្រសួងមុខងារសាធារណៈ នឹងមានកិច្ចសហប្រតិបត្តិការយ៉ាង សកម្ម ដើម្បីរួមចំណែកដល់ដំណើរការបង្កើនសមត្ថភាពមន្ត្រីរាជការ។ តាមរយៈអនុស្សរណៈនេះ ក្រសួងព័ត៌មាននឹងចូលរួមបណ្តុះបណ្តាល ធនធានមនុស្សជាមួយសាលាភូមិន្ទរដ្ឋបាលលើផ្នែកទំនាក់ទំនងសាធារណៈ ដែល ឯកឧត្តមរដ្ឋមន្ត្រីនឹងបន្តជួយបង្រៀនក្នុងនាមជា សាស្ត្រាចារ្យ ម្នាក់។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានគូសបញ្ជាក់ថា ពាក្យថា «ជំនឿទុកចិត្ត» ឬ « ជំនឿទុកចិត្តដែលបានមកពីប្រជាពលរដ្ឋ» ត្រូវការការអនុវត្តជាប្រចាំ ហើយត្រូវការពេលវេលា។ ដូច្នេះ ការងារ ដែលយើងកំពុងតែធ្វើប្រចាំថ្ងៃជាវិជ្ជមានទាមទារពេលវេលា និងការ ប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកឧត្តម ហ៊ុន ម៉ានី មានសង្ឃឹមថា អនុស្សរណៈនៃការយោគ យល់ គ្នានេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការ លម្អិត ក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីសហការផ្តល់សេវាជូន ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត។ ជាងនេះទៅទៀត ការងារនេះ ជាការចូលរួមក្នុងស្មារតីបន្តកែ ទម្រង់ ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញ ការងារ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាចក្ខុវិស័យដ៏ច្បាស់ លាស់ នៃយុទ្ធសាស្ត្របញ្ចកោណ៕
ដោយ៖ ហេង សម្បត្តិ