ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ចាប់អារម្មណ៍ចំពោះសក្តានុពល វិនិយោគនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងអធិការកិច្ច ស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការី និងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមកផងដែរ រួមមានវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ វិស័យអប់រំ ទេសចរណ៍ និងសិទ្ធមនុស្សជាដើម។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចូលកាន់តំណែងថ្មី និងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូត និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ។
សូមបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។៕