ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិលេខ៥ សិរីសោភ័ណ្ឌ – ប៉ោយប៉ែត
កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រា ស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិ លេខ៥ចាប់ពីព្រែកក្ដាមទៅដល់បាត់ដំបងប្រវែងសរុបជាង ២៤៦ គីឡូម៉ែត្រនិងបើកការដ្ឋានសាង សង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងជាង ៣៥គីឡូម៉ែត្រ ” ក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃប្រទេសជប៉ុន ដែលពិធីនេះធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្ដាមខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា៣កំណាត់រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តា ម -ធ្លាម្អម), កំណាត់ផ្លូវភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយបានប្រើប្រាស់ រយៈពេលសាងសង់សរុបចំនួន ៧ឆ្នាំនិងចំណាយថវិកាសរុបប្រ មាណ៦៩១លានដុល្លារអាម៉េរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
ដោយឡែកកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ។ ដោយឡែកកំណាត់ផ្លូវចំនួន២ ទៀតរួមមាន កំណាត់ផ្លូវភាគខាងត្បូង និងកំណាត់ផ្លូវភាគកណ្តាល បានបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែឧសភា ឆ្នាំ២០២៣ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដែលមានខ្លឹមសារសង្ខេបដូចតទៅ៖
កំណាត់ផ្លូវភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម)៖ប្រវែង ១៣៥ ,២៥គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីស្ពានព្រែកក្ដាមឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ក្នុងនោះមានការសាង សង់ស្ពានថ្មីនិងជួសជុលស្ពានចាស់ចំនួន ៣៣កន្លែងប្រវែងសរុប ៧៤៩ម៉ែត្រនិងបានដាក់លូចំនួន ២៤៥កន្លែង។
កំណាត់ផ្លូវភាគកណ្តាល(ធ្លាម្អម-បាត់ដំបង)៖ប្រវែង ១១០,៩០គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងក្នុងនោះមានការសាងសង់ស្ពានថ្មីនិងជួសជុលស្ពានចាស់ចំនួន ៣១កន្លែងប្រវែងសរុប ១៤១៨ម៉ែត្រនិងបានដាក់លូចំនួន ១៣០កន្លែង។
កំណាត់ផ្លូវទាំងពីរនេះត្រូវបាន ស្ថាបនាស្របតាមបទដ្ឋានបច្ចេក ទេសដូចគ្នារួមមាន៖ការលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC)មានកម្រាស់១៥សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវនៅក្នុងទីប្រជុំជនប្រវែ ង២៩ម៉ែត្រនិងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង២៣ម៉ែត្រនិងមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្ល ង(២គន្លងទៅ-២គន្លងមក)។ កំណាត់ផ្លូវទាំងពីរនេះក៏បានរៀ បចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោល គីឡូម៉ែត្រ បង្គោលសុវត្ថិភាព ទៅតាមបទ ដ្ឋានបច្ចេកទេសផ្លូវថ្នល់និងការដាំដើមឈើដើម ផ្កាលម្អតាមសួន ពុះទ្រូងផ្លូវនិងអមសងខាងផ្លូវវាង ទីប្រជុំជនផងដែរ ។
សម្រាប់ការងារសាងសង់និងការ ងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស ៖ កំណាត់ផ្លូវភាគខាងត្បូងបាន បែងចែកជា៣កញ្ចប់៖កញ្ចប់ទី១ និងកញ្ចប់ទី២អនុវត្តការសាងស ង់ដោយសម្ព័ន្ធក្រុមហ៊ុន Sumit omo Mitsui និងWorld Kaihatsu Kogyo និងកញ្ចប់ទី ៣អនុវត្តការសាងសង់ដោយស ម្ព័ន្ធក្រុមហ៊ុន Hanshin Eng ineering & Construction។ កំណាត់ផ្លូវភាគកណ្តាលបានបែ ងចែកជា៣កញ្ចប់៖កញ្ចប់ទី១ អនុ វត្តការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន ILSUNG-CIENCO1 JV, កញ្ចប់ទី២អនុវត្តការសាងស ង់ដោយក្រុមហ៊ុន Obayashi Corporation, និងកញ្ចប់ទី៣ អនុវត្តការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken- IKEE JV។
កំណាត់ផ្លូវទាំងពីរនេះត្រូវបានត្រួត ពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេ សសហព័ន្ធអាជីវកម្ម Katahira & Engineer International និង Oriental Consultant Global (KEI- OCG) ។ ចំពោះថវិកាសាងសង់កំណាត់ផ្លូវ ទាំងពីរនេះបានចំណាយថវិកាសរុបចំ នួន ៤០៨,៤៣ លានដុល្លារអាម៉េរិក ក្នុងនោះកំណាត់ផ្លូវភាគខាងត្បូងចំ ណាយថវិកាចំនួន ២៤៦,៥៣លានដុល្លារអា មេរិកនិងកំណាត់ផ្លូវភាគកណ្ដាលចំណាយថវិកាចំនួន១៦១,៩០ លានដុល្លារអាម៉េរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រ ទេសជប៉ុន (JICA) រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុ ជាសម្រាប់ការដោះស្រាយផល ប៉ះពាល់ការបោសសម្អាតគ្រាប់ មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ ។
ពិធីនាថ្ងៃនេះក៏បានរួមបញ្ចូលនូវការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោ ភ័ណទៅប៉ោយប៉ែតប្រវែង ៣៥, ១៤ គីឡូម៉ែត្រដែលជាការស្នើសុំបន្ថែមដើម្បីតភ្ជាប់ផ្លូវជាតិលេខ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែតនិងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។ គម្រោងនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC មានកម្រាស់ ១៥សង់ទីម៉ែត្រពង្រីកទទឹងតួផ្លូវនៅក្នុងទីប្រជុំជនប្រវែង ២៩ ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង២៣ម៉ែត្រដែលមានស្តង់ដាររួមតែមួយដូចគ្នាទៅនឹងកំណាត់ផ្លូវជាតិលេខ៥ផ្សេងទៀត។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ និងបញ្ចប់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ដោយនឹងប្រើប្រាស់ថវិកាសាងសង់ចំនួន៥២,៥៦ លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
ផ្លូវជាតិលេខ៥នេះគឺជាសមិទ្ធ ផលថ្មីមួយបន្ថែមទៀតនិងជាចំ ណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូនប្រ ជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅអមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិង យូរអង្វែង ។
ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ និងជាផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ននិងប្រជាជនដោយរាប់ចាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមាន ជ័យនិងបណ្តាខេត្តជាប់ព្រំប្រទ ល់ផ្សេងៗដទៃទៀត។ ផ្លូវនេះក៏ជាខ្សែផ្លូវមេដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិសំខាន់ៗ រួមមានដូចជា៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៤ផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ៦១នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល, តភ្ជាប់ជា មួយផ្លូវជាតិលេខ៥០C ផ្លូវជាតិ លេខ៥២ ផ្លូវជាតិលេខ៥៣និងផ្លូវជាតិលេខ៥៣ Aនៅក្នុងភូមិ សាស្ត្រខេត្តកំពង់ឆ្នាំងតភ្ជាប់ជា មួយផ្លូវជាតិលេខ៥៣B ផ្លូវជាតិ លេខ៥៤ និងផ្លូវជាតិលេខ ៥៥ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សា ត់តភ្ជាប់ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង,តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ផ្លូវជាតិលេ ខ៥៦ ផ្លូវជាតិលេខ៥៦Dផ្លូវជាតិ លេខ៥៨ និងផ្លូវជាតិលេខ៥៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងតភ្ជាប់ទៅកាន់ព្រំដែ នអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត – អារញ្ញប្រាថេត)។
នៅក្នុងក្របខណ្ឌតំបន់ផ្លូវជាតិ លេខ ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងទីក្រុងបា ងកករាជធានីភ្នំពេញនិងទីក្រុង ហូជីមិញនិងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពលដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងមហាអនុតំបន់មេគង្គ(GMS) ក៏ដូចជាតំបន់អាស៊ានផងដែរ ។
បន្ថែមពីលើនេះ ខ្សែផ្លូវជាតិលេខ ៥ រួមជាមួយនឹងគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀត ដែលគ្រោងអនុវត្តនាពេលអនាគត នឹងរួមចំណែកឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបានកំណត់នៅក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើងនិង បច្ចេកវិទ្យា ដែលក្នុងនោះវិស័យសាធារណការនិងដឹកជញ្ជូន ក៏ត្រូវបានគូសបញ្ជាក់ផងដែរនៅក្នុងបញ្ចកោណទី២ ត្រង់មុំទី២ “ការលើកកម្ពស់ការត ភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងឡូជីស្លឹកវិស័ យថាមពលវិស័យទឹកស្អាតនិងវិ ស័យឌីជីថល”និងបញ្ចកោណទី ៤ត្រង់ មុំទី៤“ការពង្រឹងការគ្រប់គ្រងនិងការធ្វើទំនើបកម្មនគរូបនី យកម្ម”និងត្រង់មុំទី៥ “ការធានា ចីរភាពបរិស្ថាននិងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពសសេដ្ឋកិច្ចបៃតង” ៕
ដោយ ៖ វណ្ណលុក