ទេសចរបរទេសតាមនាវាឈ្មោះ Oceania Regatta បានមកកម្សាន្ត នៅ ខេត្តព្រះសីហនុ

ភ្នំពេញ៖ក្រសួងទេសចរណ៍បានឱ្យដឹងថា នាវាទេសចរណ៍មួយ គ្រឿង ឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពី ប្រទេសវៀតណាមបានមកចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងដំណើរនាំភ្ញៀវមកកម្សាន្តនៅ ខេត្តទេសចរណ៍សមុទ្ររបស់កម្ពុជាមួយនេះ។

ប្រភពដដែលបានបញ្ជាក់ថា នាវាទេសចរណ៍ Oceania Regatta មានផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ក្នុងនេះ ស្រី ៣៣៥ នាក់ ,មាន នាវិក ៣៩២នាក់ (ស្រី៨៧ នាក់ )ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស…។ ល។

ក្នុងឱកាសសំចតនៅខេត្តព្រះសីហនុ ទេសចរបរទេស បានទៅទស្សនា នៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោម ជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរ និងរៀបចំសម្រប សម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់ គោលដៅ ផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ៕


ប្រភព៖ក្រសួងទេសចរណ៍

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner