សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ យកចិត្តទុក ដាក់ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៅគ្រប់តំបន់ ឱ្យបានល្អ ប្រសើរ
កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បាន ណែនាំ ដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងអស់ឱ្យបានល្អប្រសើរ ។នៅ ពេល មានការខូចខាតណាមួយ ត្រូវជួសជុលឱ្យបានឆាប់រហ័ស ចៀសវាង ការបណ្ដោយឱ្យមានការខូចខាតធ្ងន់ធ្ងរ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដូច្នេះ ក្នុងពិធី សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែក ក្ដាម ទៅដល់ ខេត្តបាត់ដំបង ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការ ដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតីបានមានប្រសាសន៍ថា ក្រសួងសាធារណការ និង ដឹក ជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃបណ្ដាមន្ទីរខេត្តនៅតាម បណ្ដោយផ្លូវជាតិលេខ៥នេះ កំណត់យន្តការ និងសុំចាត់វិធានការឱ្យ បានតឹងរ៉ឹងបំផុត ក្នុងការថែរក្សាផ្លូវជាតិនេះឱ្យមានគុណភាព ល្អប្រសើរ សម្រាប់អ្នកដំណើរជានិច្ច នៅក្នុងករណីដែលមានការខូចខាតណាមួយ សូមជួសជុលឱ្យបានឆាប់រហ័ស និងចៀសវាងការបណ្ដោយឱ្យ មាន ការ ខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ ។
សម្តេចបន្តថា ការណែនាំនេះមិនមែនសម្រាប់តែផ្លូវជាតិលេខ៥នោះទេ គឺត្រូវអនុវត្តនៅគ្រប់បណ្ដាផ្លូវ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវបង្កើតយន្តការរួមដើម្បីឃ្លាំមើល និងជួសជុលជាប្រចាំនូវគុណភាព សំណង់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ឱ្យបានល្អប្រសើរជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែម ដល់ក្រសួង សាធារណការ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹង សុវត្ថិភាព នៅតាមដងផ្លូវ ជាពិសេសត្រូវពង្រឹងនូវស្លាកសញ្ញាចរាចរណ៍ និងការ សម្រួលរំហូរចរាចរណ៍ជាដើម ដើម្បីចៀសវាងនិងកាត់បន្ថយឱ្យ បាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ត្រូវពង្រឹងការបន្ស៉ីគ្នា រវាង គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេស ការធ្វើផ្លូវ ស្ពាន បណ្ដាញលូ ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គិសនី ឱ្យស្របទៅតាមប្លង់ គោល មួយ ដើម្បីជៀសវាងការធ្វើរៀងៗខ្លួន ដែលនាំឱ្យខាតបង់ដល់ថវិកាជាតិ ថវិកាជំនួយ ថែមទាំងបង្កផលលំបាកដែលមិនចាំបាច់ដល់ ប្រជា ពលរដ្ឋ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសូមសំណូមពរ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់សូមបន្ត ចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវប្រើប្រាស់គន្លងផ្លូវឱ្យ បានត្រឹមត្រូវ កុំបើកលើសល្បឿនកំណត់ និងត្រូវប្រុងប្រយ័ត្នជានិច្ច នូវចំណុច ដែលមានផ្លូវឆ្លងកាត់ ត្រូវចូលរួមទប់ស្កាត់ឱ្យបាន ដាច់ខាត នូវការដឹកជញ្ជូនលើស ទម្ងន់កំណត់ នឹងត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ឱ្យបានជាប់ជាប្រចាំផងដែរ ៕
ដោយ៖វណ្ណលុក