សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការវិនិយោគ ទៅ កាន់បណ្ដាខេត្តផ្សេងៗ ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព

កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យមានការវិនិយោគ ទៅកាន់បណ្ដាខេត្តផ្សេងៗ ឱ្យមានការអភិវឌ្ឍប្រកបដោយចិរភាព ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទាន សម្បទាន ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២៣ ។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ គោលដៅ សំខាន់ គឺជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារច្រើនជូន ប្រជាពលរដ្ឋ, ការងារដែលមានគុណភាព ការងារដែលមានបៀវត្ស និងអត្ថប្រយោជន៍ និងជំនាញផ្សេងៗឱ្យប្រជាពលរដ្ឋ, ការងារដែល ផ្ដល់នូវការគាំពារសិទ្ធិ ការគាំពារសុខមាលភាពជូនប្រជាពលរដ្ឋ និងសមធម៌ គឺការចែករំលែកនៅក្នុងផលទាំងអស់ មិនមែនសម្រាប់ ក្រុងណាមួយ មិនមែនតែភ្នំពេញ តែឱ្យរីកទៅតាមខេត្តផ្សេងៗ។

ក្នុងន័យនេះ សម្ដេច បានលើកទឹកចិត្តឱ្យមានការវិនិយោគ ទៅកាន់ បណ្ដាខេត្តផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ។

សម្តេចធិបតីបញ្ជាក់ថា អាទិភាពរបស់យើងនៅក្នុងការធ្វើផ្លូវ គឺជា អាទិភាព គន្លឹះមួយនៅក្នុងអាទិភាព ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ថ្ងៃនេះ យើងបានសម្ពោធនៅផ្លូវជាតិ លេខ៥ ដែល ជាសរសៃឈាមមួយដ៏វែង ដែលភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ហើយមានការប្រទាក់ក្រឡាជាមួយនឹងតំបន់ទីប្រជុំផ្សេងៗ និងផ្លូវជាតិ ផ្សេងៗ ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាង ច្រើនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកសាងហេដ្ឋារចនា សម្ព័ន្ធ បើយើងនិយាយពីផ្លូវ គឺយើងមិនមែននិយាយតែផ្លូវគោក តែមួយទេ យើងនិយាយអំពីផ្លូវទឹក ផ្លូវអាកាស ហើយឥឡូវមា នផ្លូវឌីជីថលមួយទៀត ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner