អ្នកពន្លត់អគ្គីភ័យអូស្ត្រាលីប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅឆ្នេរសមុទ្រភាគខាងលិច

កង់បេរ៉ា៖ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅតំបន់ឆ្នេរសមុទ្រ ភាគខាងលិច នៃប្រទេសអូស្ត្រាលី ខណៈប្រជាជនត្រូវបានបង្ខំឲ្យភៀសខ្លួន។

ក្រុមអ្នកពន្លត់អគ្គីភ័យអូស្ត្រាលីបានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលបានដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន១០កន្លែង នៅតំបន់ឆ្នេរសមុទ្រ ភាគខាងលិចប្រទេស។

អគ្គិភ័យដែលបានផ្តើមកើតឡើង កាលពីថ្ងៃពុធ សប្តាហ៍នេះ ក៏បានបង្ខំមនុស្សជាច្រើននាក់ ឱ្យជម្លៀសខ្លួនចេញពីលំនៅដ្ឋាន នៅឯជាយក្រុងភាគខាងជើង នៃទីក្រុង Perth ផងដែរ។

ភ្លើងឆេះព្រៃ នៅប្រទេសអូស្ត្រាលី បានកើតមានឡើង ចំពេលមានរលកកំដៅខ្លាំង ក្នុងប្រទេសនេះ។

សេវាកម្មអគ្គីភ័យបានចេញការព្រមានជាបន្ទាន់ សម្រាប់តំបន់ដែលរងការឆាបឆេះ នៅឆ្នេរភាគខាងជើង ដែលស្ថិតនៅភាគខាងលិចនៃរដ្ឋធានីកង់បេរ៉ា របស់អូស្ត្រាលី។

អាជ្ញាធរបានជំរុញឱ្យប្រជាជនចាកចេញពីផ្ទះរបស់ពួកគេ ប្រសិនបើពួកគេអាចធ្វើបាន ឬជ្រកកោននៅកន្លែងសុវត្ថិភាពសិន ប្រសិនបើយឺតពេល ក្នុងការផ្លាស់ទីនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner